
លោកស្រី ស៊ុន រ៉េន
នាយិកាចាត់ការទូទៅ
លោកស្រី ស៊ុន រ៉េន មានតួនាទីជា នាយិការចាត់ការទូទៅ របស់ គ្រឹះស្ថានសាមគ្គី ឃែភីថល ម.ក ។ លោកស្រីបានចូលធ្វើការជាមួយសាមគ្គីតាំងពីឆ្នាំ ២០១៦ ដែលផ្តើមពីតួនាទីប្រធានហិរញ្ញវត្ថុ រហូតមកដល់ឆ្នាំ២០២១ លោកស្រីត្រូវបានតែងតាំងដោយក្រុមប្រឹក្សា ភិបាល និងបានទទួលស្គាល់ជាផ្លូវការពីធនាគារជាតិ នៃកម្ពុជា ជានាយិការចាត់ការទូទៅរបស់សាមគ្គី រហូតមកដល់បច្ចុប្បន្ន ។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញបត្រ Business Administration ( Accounting) និងបរិញ្ញាបត្រជាន់ខ្ពស់មុខជំនាញហិរញ្ញវត្ថុ មិនតែប៉ុណ្ណោះ លោកស្រីបានចូលរួមវគ្គបណ្តុះបណ្តាល ជាច្រើនទាក់ទងនឹងវិស័យហិរញ្ញវត្ថុនេះផងដែរ ។

កញ្ញា ផន សុផា
ប្រធានប្រតិបត្តិតាម
កញ្ញា ផន សុផា បានចូលសាមគ្គី ឃែភីថល ជាប្រធានប្រតិបត្តិតាម នៅខែមេសា ឆ្នាំ២០២៤ ។ កញ្ញាធ្លាប់ចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនពាកព័ន្ធនឹងច្បាប់ និងបទប្បញ្ញាត្តិ ជាពិសេស ច្បាប់ និងបទប្បញ្ញតិ្តរបស់ធនាគារជាតិ នៃកម្ពុជា ។ កញ្ញាចាប់អាជីពក្នុងវិស័យមីក្រូហិរញ្ញវត្ថុចាប់ពីឆ្នាំ២០១៧ ដែលចាប់ផ្តើមពីតូនាទីជំនួយការទូទៅរបស់គ្រឹះស្ថាន អាតូម ឃែភីថល មីក្រូហ្វាយនែន និងបានតម្លើងតួនាទីជាមន្រ្តីប្រតិបត្តិតាមចាប់ពីឆ្នាំ២០១៩។ កញ្ញាមានបទពិសោធន៍ជាមន្រ្តីប្រតិបត្តិតាមរបស់គ្រឹះស្ថាន ប្រាយម៍ MF មីក្រូហ្វាយនែន, គ្រឹះស្ថាន សហគ្រិនភាព ម៉ាយក្រូហ្វាយនែន និងជាចុងក្រោយ កញ្ញាចូលជាប្រធានប្រតិបត្តិតាមរបស់សាមគ្គី ឃែភីថល ។ កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រមុខជំនាញ ធនាគារ និងហិរញ្ញវត្ថុ នៅចុងឆ្នាំ២០១៧ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មុខជំនាញ នីតិឯកជន ពីសកលវិទ្យាល័យភូមិន្ននីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងបញ្ចប់វគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹង Regulatory Compliance ក្នុងឆ្នាំ២០១៩ សម្រាប់លើកទី១ និងលើកទី២ក្នុងឆ្នាំ២០២៣ ពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) ។

លោក ឈូក វណ្ណារិទ្ធ
ប្រធានប្រតិបត្តិការ
លោក ឈូក វណ្ណារិទ្ធ បានចូលបម្រើការងារជាមួយគ្រឹះស្ថាន Samaky Capital Plc តាំងពីខែ មេសា ឆ្នាំ 2024 ជាប្រធានផ្នែកប្រតិបត្តិការ។ លោកមានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុជិតដប់ប្រាំឆ្នាំនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ លោកបានកាន់មុខតំណែងផ្សេងៗនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូចជាអគ្គនាយករង នាយកប្រតិបត្តិប្រតិបត្តិការ និងអ្នកគ្រប់គ្រងប្រតិបត្តិការនៅគ្រឹះស្ថាន Queen Finance Plc។ លោកក៏ធ្លាប់បម្រើការងារជាប្រធាននាយកដ្ឋានប្រតិបត្តិការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ភីអិលស៊ី។ ពីឆ្នាំ ២០១០ ដល់ ២០១៨ លោកធ្លាប់ជាមន្ត្រីឥណទាន អ្នកគ្រប់គ្រងតំបន់ ប្រធានសាខា និងជាប្រធានខេត្តរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ បរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងហិរញ្ញវត្ថុ និងបរិញ្ញាបត្រជាន់ខ្ពស់ នីតិឯកជន ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

លោក ចិន ដាណេ
ប្រធានធនធានមនុស្ស និងរដ្ឋបាល
លោក ចិន ដាណេ បានចូលរួមជាមួយសាមគ្គី ឃែភីថល ជា ប្រធានគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាលក្នុងឆ្នាំ 2023។ លោក បានបង្កើតជំនាញភាពជាអ្នកដឹកនាំ និងការលើកទឹកចិត្តដ៏រឹងមាំ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំរបស់គាត់ក្នុងការគ្រប់គ្រង និងរដ្ឋបាលជាមួយក្រុមហ៊ុនបរទេស និងក្រុមហ៊ុនឯកជននានាក្នុងប្រទេសកម្ពុជា។ ក្នុងអំឡុងពេលនោះ លោកបានកាន់មុខតំណែងសំខាន់ៗមួយចំនួន រួមមាន អ្នកគ្រប់គ្រងទូទៅ,ប្រធានគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល, ប្រធានគ្រប់គ្រងបណ្តុះបណ្តាល និងអភិវឌ្ឍន៍ និងអ្នកគ្រប់គ្រងផ្នែកលក់ និងទីផ្សារ លោក មានបទពិសោធន៍ 6 ឆ្នាំក្នុងវិស័យអប់រំផងដែរ។
លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបញ្ចប់ថ្នាក់បរិញ្ញាបត្រការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស (TEFL) ពីសាកលវិទ្យាល័យន័រតុន។ លោក បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនកម្រិត រួមទាំងការអភិវឌ្ឍន៍អាជីវកម្ម និងផលិតផល ផែនការអាជីវកម្មជាក់ស្តែង ការគ្រប់គ្រងការអនុវត្តប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងធនធានមនុស្សអន្តរជាតិ ភាពជាអ្នកដឹកនាំធនធានមនុស្ស និងការគ្រប់គ្រង ការដឹកនាំ និងការគ្រប់គ្រងក្រុម និងការបណ្តុះបណ្តាលផ្សេងៗជាច្រើនទៀត ។

លោក លី សុផុន
ប្រធានសវនកម្មផ្ទៃក្នុង
លោក លី សុផុន បានចូលបម្រើការងារជាប្រធានសវនកម្មផ្ទៃក្នុង នៅគ្រឹះស្ថាន សាមគ្គី ឃែភីថល ម.ក ក្នុងឆ្នាំ ២០២៤។ លោកមានបទពិសោធន៍ជាងដប់ឆ្នាំ នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា លោកបានកាន់មុខតំណែងជាអ្នកដឹកនាំនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ដូចជាប្រធានផ្នែកសវនកម្មផ្ទៃក្នុង, មន្ត្រីសវនកម្មផ្ទៃក្នុងជាន់ខ្ពស់ និងមន្ត្រីត្រួតពិនិត្យឥណទានជាន់ខ្ពស់។
លោក បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបានបញ្ចប់បរិញ្ញាបត្រជំនាញ គ្រប់គ្រង នៅសាកលវិទ្យាល័យធនធានមនុស្ស។ លោក លី សុផុន បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនកម្រិត រួមមានការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ, Risk Based Internal Audit, CIFRS for SMEs មិនតែប៉ុណ្ណោះ លោកបានចូលរួមវគ្គបណ្តុះបណ្តាល ជាច្រើនទាក់ទងនឹងវិស័យហិរញ្ញវត្ថុនេះផងដែរ ។

លោក ប៉ាក់ ដេវីត
គ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ
លោក ប៉ាក់ ដេវីត មានជំនាញគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រជាង 20 ឆ្នាំនៅសម្រាប់សាលា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា។ បច្ចុប្បន្នលោកមានតួនាទីប្រធានគ្រប់គ្រង ប្រព័ន្ធព័ត៍មានវិទ្យារបស់ Samaky Capital Plc តាំងពីឆ្នាំ ២០១៥។ មុនចូលបម្រើការងារជាមួយ សាមគ្គី ឃែភីថល លោក ជាអ្នកគ្រប់គ្រងបណ្តាញ នៅ Fides Services Cambodia ជាង 5 ឆ្នាំ ដោយទទួលខុសត្រូវលើបណ្តាញកុំព្យូទ័រទាំងអស់។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រព័ត៌មានវិទ្យាពីសាកលវិទ្យាល័យន័រតុន។