
នៅឆ្នាំ២០២៣ សេដ្ឋកិច្ចពិភពលោកបន្តប្រឈមនឹងបញ្ហានៃការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុនក្រែន និងការរឹតបន្តឹងនយោបាយរូបិយវត្ថុ ស្របពេលដែលភាពតានតឹងភូមិសាស្រ្តនយោបាយនៅមជ្ឍិមបូព៌ាបានកើនឡើង។ ទន្ទឹមនឹងនេះការថយចុះល្បឿនកំណើនសេដ្ឋកិច្ចប្រទេសចិនក៏រួមចំណែកបង្អាក់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកផងដែរ។ (យោងរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិ នៃកម្ពុជា)
នៅក្នុងឆ្នាំ២០២៣ នេះដែរ សាមគ្គី ឃែភីថល នៅតែបន្តខិតខំពង្រឹង នឹងជ្រើសរើសបុគ្គលិកបន្ថែមដើម្បីកែសម្រួលប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងក៏ដូចជាដើម្បីជួយជ្រោមជ្រែងដល់ការផ្តល់ឥណទានលើគ្រប់វិស័យផងដែរ។ទោះជាក្នុងឆ្នាំ២០២៣ សាមគ្គី ឃែភីថល មិនទាន់មានភាពល្អប្រសើរនូវឥណទាននៅឡើយ ក៏ប៉ុន្តែ គ្រឹះស្ថាននឹងខិតខំបន្ថែមនៅឆ្នាំខាងមុខទៀត។ គម្រោងរបស់ សាមគ្គី ឃែភីថល សម្រាប់ឆ្នាំ២០២៤ គឺជម្រុញលើការផ្តល់ឥណទានខ្នាតតូចជាមួយអត្រាការប្រាក់សមរម្យ ដើម្បីងាយស្រួលដល់ការជួយដល់អតិថិជនដែលមានចំណូលទាប និងចង់បង្កើតមុខរបរបន្ថែមផងដែរ។ មិនតែប៉ុណ្ណោះសាមគ្គី ឃែភីថល នឹងបន្តបង្កើនការត្រួតពិនិត្យផ្ទៃក្នុង ការជ្រើសរើសបុគ្គលិកដែលមានគុណវុឌ្ឍន៍គ្រប់គ្រាន់ ដើម្បីជួយអោយកាន់តែប្រសើរឡើងរបស់គ្រឹះស្ថាន ។
ក្នុងនាមជាថ្នាក់ដឹកនាំរបស់គ្រឹះស្ថាន សាមគ្គី ឃែភីថល សូមថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្រ និងគណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកនៃគ្រឹះស្ថាន ដែលបានខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តកន្លងមក។ ទន្ទឹមនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាលសម្រាប់ការគាំទ្រ និងការផ្ដល់ដំបូន្មាន ជាពិសេសសូមថ្លែងអំណរគុណដល់ធនាគារជាតិ នៃកម្ពុជា ដែលតែងតែផ្តល់ឱកាសដល់ សាមគ្គី ឃែភីថល មានវត្តមានក្នុងការជួយជម្រុញវិស័យហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង។