
ឧកញ៉ា ឆាយ សេងអៀង
ប្រធានក្រុមប្រឹក្សាភិបាល
លោក ឆាយ សេងអៀង មានតួនាទីជា ប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ភាគហ៊ុន នៃ គ្រឹះស្ថានសាមគ្គី ឃែភីថល ម.ក លោកមានបទពិសោធន៍ច្រើនជាង១០ ឆ្នាំលើវិស័យហិរញ្ញវត្ថុ។ ចាប់តាំងពីឆ្នាំ២០១១ ដល់ ឆ្នាំ២០១៥ លោកជាប្រធានក្រុមប្រឹក្សាភិបាល នៃហាងបញ្ចាំ ឆាយ អាន និងចាប់ពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន លោកគឺជាប្រធានក្រុមប្រឹក្សាភិបាល របស់ សាមគ្គី ឃែភីថល ម.ក ។ ក្រៅពីនេះលោកក៍កាន់កាប់មុខជំនួញផ្ទាល់ខ្លួនជាច្រើនផងដែរ ។

លោកជំទាវ ង៉ោ ងួនធារី
សមាជិកក្រុមប្រឹក្សាភិបាល
លោកស្រី ង៉ោ ងួនធារី មានតួនាទីជា ប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ភាគហ៊ុនមួយរូប នៃ គ្រឹះស្ថាន សាមគ្គី ឃែភីថល ម.ក ផងដែរ ។ ចាប់តាំងពីឆ្នាំ២០០២ ដល់ ឆ្នាំ២០០៦ លោកស្រី គឺជាអ្នកស្រាវជ្រាវម្នាក់ពី វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងគ្រឹះស្ថាន Oxfarm America ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ ។ លោកស្រីបានចូលជាអភិបាល របស់ សាមគ្គី ឃែភីថល ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្ដីពីការអភិវឌ្ឍន៍នៅឆ្នាំ២០០៦ ពីសកលវិទ្យាល័យហ្សឺណែវប្រទេសស្វីស បញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងនៅឆ្នាំ២០០២ ពីសកលវិទ្យាល័យជាតិគ្រប់គ្រង និង ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅឆ្នាំ២០០២ ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោកស្រី ឆាយ ចាន់ណា
សមាជិកក្រុមប្រឹក្សាភិបាល
លោកស្រី ឆាយ ចាន់ណា មានតួនាទីជា អភិបាល និងជាម្ចាស់ភាគហ៊ុនមួយរូប នៃ គ្រឹះស្ថាន សាមគ្គី ឃែភីថល ម.ក ផងដែរ ។ លោកស្រីមានបទពិសោធន៍ជាច្រើនទាក់ទងនឹងវិស័យហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ លោកស្រីគឺជានាយិការចាត់ការទូទៅរបស់ហាងបញ្ចាំ ឆាយ អាន កន្លងមក ។ លោកស្រីធ្លាប់ជានាយិការចាត់ការទូទៅរបស់សាមគ្គី ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២២ ។ លោកស្រីចូលរួមជា អភិបាល សាមគ្គី ឃែភីថល ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន។ ក្រៅពីវិស័យហិរញ្ញវត្ថុ លោកស្រីក៏មានមុខជំនួញផ្ទាល់ខ្លួនមួយចំនួនផងដែរ ។

លោក ជុង ចិត្តា
សមាជិកក្រុមប្រឹក្សាភិបាល
លោក ជុង ចិត្តា មានតួនាទីជា អភិបាល និងជាម្ចាស់ភាគហ៊ុនមួយរូប របស់ គ្រឹះស្ថានសាមគ្គី ឃែភីថល ម.ក ។ លោកមានបទពិសោធន៍ជាច្រើនទាក់ទងនឹងវិស័យហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ១៩៩៥ មកដល់បច្ចុប្បន្ននេះ ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកធុរកិច្ច និងរដ្ឋបាល, បរិញ្ញាបត្រពាណិជ្ជកម្ម និងរដ្ឋបាល ពីសាលាគ្រប់គ្រងឧត្តមសិក្សាអូស្ត្រាលី និងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាច្រើនទៀតដូចជា៖ សាកលវិទ្យាល័យ New South Wales សាកលវិទ្យាល័យ Australia Victoria University Wellington ប្រទេសនូវែលសេឡង់ គណនេយ្យករ Chartered- Institute of Chartered Accountants of Australia, New Zealand និង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនកម្មកម្ពុជា ។ បច្ចុប្បន្ននេះ ក្រៅពីជា អភិបាល របស់សាមគ្គី ឃែភីថល លោកក៏ជា Audit Partner របស់ ក្រុមហ៊ុន Fides Services Cambodia ផងដែរ ។