ប្រវត្តិសាមគ្គី ឃែភីថល

ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តម្រូវឲ្យប្រជាជនមានមុខរបរ ប្រកបអាជីវកម្មជាលក្ខណ: គ្រួសារ ឬជាសហគ្រាសធុនតូច និង​មធ្យមទៅតាមសមត្ថភាព បច្ចេកទេស និងបទពិសោធន៍ របស់ប្រជាជន។ ដោយសារប្រជាជនជួបផលលំបាក ក្នុងការស្វែងរកប្រភពទុនដើម្បី​ប្រកប​អាជីវកម្ម​របស់ខ្លួន បានធ្វើឲ្យភាគទុនិកទាំងអស់ សហការគ្នាចាប់ផ្តើមបង្កើត គ្រឹះស្ថាន សាមគ្គី ឃែភីថល ម.ក(ពីមុនមានឈ្មោះថា សាមគ្គី ម៉ាយក្រូហ្វាយនែន អ៊ីនស៊ីធ្យូសិន​​ ភីអិលស៊ី)​ បានទទួលអាជ្ញាប័ណ្ណលេខៈ ម.ហ-៦០ ​ចុះ​ថ្ងៃទី ១៥ ​ខែ កញ្ញា​ ឆ្នាំ ២០១៥ របស់ធនាគារជាតិនៃកម្ពុជា និង​បានចុះបញ្ជីពាណិជ្ជកម្ម នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​ក្រុមហ៊ុន​មហាជន​ទទួល​ខុសត្រូវ​មាន​កំរិត​ ដែលមាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម លេខ: Co.1051KH/2015 ចុះថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៥ និងមាន ដើម​ទុន​ចុះបញ្ជីដំបូង១,០០០,០០០ ដុល្លាអាមេរិក​។

ឈ្មោះ និងអត្តសញ្ញាណ

សាមគ្គី មានន័យជាភាសាខ្មែរថា “បង្រួបបង្រួម” ការបង្រួបបង្រួមជាកត្តាចម្បងដែលនាំឲ្យ មានភាពរីកចំរើន សេចក្តីសុខ សុវត្តិភាព ស្ថេរភាពនិង​សេចក្ដីថ្លៃថ្នូរនៅក្នុងសង្គមជាតិទាំង​មូល។ អត្តសញ្ញាណរបស់សាមគ្គីត្រូវបាន ចារិកឡើងដោយផ្ទាំងពណ៌ខៀវចាស់ និងពណ៌មាសចាស់នៅផ្នែកខាងក្រោយ​ រំលេចដោយអក្សរ “ស” ផុសចេញពីផ្ទាំងទាំងពីរ ហើយនៅផ្នែកខាងក្រោម​នៃ​និម្មិត​សញ្ញាមានចារិកអក្សរជាភាសាអង់គ្លេស​​ “SAMAKY”។ ពណ៌ខៀវចាស់តំណាងឲ្យភាពជាក់លាក់ ពិតប្រាកដនិង​ជឿជាក់មកលើស្ថាប័ន ពណ៌​មាស​ចាស់​តំណាងឲ្យ សន្តិភាព​ និង មាសប្រាក់ដែលទាក់ទងនឹងប្រតិបត្តិការអាជីវកម្ម​របស់​ស្ថាប័ន​ប្រកបដោយ ភាពជឿជាក់និងដើម្បីឲ្យពួកគាត់ទទួលបាននូវទំនុកចិត្ត។ អក្សរ​ “ស” តំណាង​ឲ្យការ​សហការ​ជាធ្លុងមួយឆ្ពោះទៅរក ភាពរីកចំរើន និង ជឿនលឿនរវាងគ្រឹះស្ថាន និង​អតិថិជន ដើម្បី​មានភាពថ្កុំថ្កើនរុងរឿងទាំងប្រជាជន និង​សង្គមជាតិទាំងមូល។

ទីផ្សារគោលដៅ

ទីផ្សារគោលដៅរបស់សាមគ្គី គឺជាប្រជាពលរដ្ឋខ្មែរដែលមានបំណងបង្កើតនិងពង្រីកអាជីវកម្មជាលក្ខណ:​​​គ្រួសារឬជាសហគ្រាសធុនតូច និង​មធ្យមទៅតាមសមត្ថភាព បច្ចេកទេស និង​បទ​ពិសោធន៍​របស់​ប្រជាជនក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ។